ល្ងាចថ្ងៃទី ៤ ខែមិថុនា សាកលវិទ្យាល័យត្រាវិញទទួលស្វាគមន៍សិស្សមកពីបណ្តាវិទ្យាល័យនៅចំណុះខេត្តត្រាវិញនិងខេត្តជិតខាងមួយចំនួនមកទស្សនានិងសាក់ល្បងក្លាយខ្លួនជានិស្សិត។
នៅទីនេះ សិស្សានុសិស្សត្រូវបានចែកជាក្រុមៗដើម្បីទស្សនាទៅតាមមហាវិទ្យាល័យនីមួយៗ ក្នុងគោលបំណងឧទ្ទេសនាមនិងណែនាំប្អូនៗឱ្យមានការយល់ត្រូវនិងឃើញជាក់ស្តែងនូវសកម្មភាពសិក្សាចំពោះគ្រឹះស្ថានសិក្សាដែលមានពណ៌បៃតង ប្រកបដោយពហុវិស័យដែលមានឯកទេសចំនួន៦ជាប់ចំណាត់ថ្នាក់ស្តង់ដារខ្នាត់តំបន់និងអន្តរជាតិ។
មគ្គុទេសជានិស្សិតស្ម័គ្រចិត្រនៃសាកលវិទ្យាល័យត្រាវិញ បានជួយដល់ប្អូនៗសិស្សសាលាឃើញពិតនិងសោយអារម្មណ៍ពិតនូវសម្ភារៈឧបទ្ទេសក្នុងការសិក្សាស្រាវជ្រាវ ប្រព័ន្ធបណ្តុះបណ្តាលគ្រប់មុខជំនាញ កម្មវិធីសិក្សាអន្តរជាតិក៏ដូចរាល់សកម្មភាពលត់ដំបំណិនដល់និស្សិត។
នៅមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា ប្អូនៗបានចូលទៅជិតឃើញផ្ទាល់នូវសម្ភារៈទំនើបសម្រាប់សិក្សានៅគ្រប់មុខជំនាញនៃវិស័យបច្ចេកវិទ្យា។ នៅបន្ទប់ពិសោធន៍មហាវិទ្យាល័យវេជ្ជសាស្ត្រ-ឱសថ មហាវិទ្យាល័យកែសម្ផស្ស (ធ្មេញ - ថ្គាម - មុខ)មានប្រព័ន្ធបច្ចេកវិទ្យាទំនើប គំរូសំណាកសម្រាប់អនុវត្តឆ្លើយតបល្អនូវតម្រូវការបណ្តុះបណ្តាលប្រកបដោយស្តង់ដារខ្ពស់។
ទីលានមហាវិទ្យាល័យគ្រប់គ្រងរដ្ឋនិងការិយាល័យរដ្ឋបាល មានសភាពអ៊ូអរដោយមានការប្រកួតប្រជែងផ្នែកព័ត៌មានវិទ្យាការិយាល័យរវាងសិស្សនិងនិស្សិត សាស្រ្តាចារ្យនិងសាស្ត្រាចារ្យ។ រង្វាន់គឺជាអំណោយដែលមានសារៈសំខាន់ជំនួយស្មារតី។
ចំពោះមហាវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់ ប្អូនៗមានពេលសាក់ល្បងនៅបន្ទប់គេណនេយ្យអនុវត្ត និងសាលក្រមសប្បនិម្មិតដើម្បីឱ្យប្អូនៗមានសញ្ញាណយល់ដឹងអំពីអាជីពនៅថ្ងៃអនាគត។
ជាពិសេសនៅមហាវិទ្យាល័យកសិកម្ម-ជលវប្បកម្ម ប្អូនៗបានទស្សនានូវបច្ចេកវិទ្យាផលិតក្រោយប្រមូលផល អនុវត្តបច្ចេកវិទ្យាបង្កាត់ពូជដូងខ្ទិះ - ផលិតផលប្រចាំតំបន់របស់ត្រាវិញ។ មហាវិទ្យាល័យវប្បធម៌-វិចិត្រ-សិល្បៈខ្មែរណាមបូ ក៏ទាក់ទាញប្អូនៗមកចាប់អារម្មណ៍អំពីតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ។
ក្នុងដំណើរទស្សនាសាកលវិទ្យាល័យត្រាវិញ ចំណុចដែលគួរអោយចាប់អារម្មណ៍មួយគឺអន្តេវាសិកដ្ឋាននិស្សិតដែលធំទូលាយ មានបន្ទប់ស្នាក់នៅចំនួន ៤៣០០ ដើម្បីបំពេញតម្រូវការសិក្សារបស់និស្សិត។ មជ្ឍមណ្ឌលសិក្សាទំនើបមានបន្ទប់ធំទូលាយគួរឱ្យចាប់អារម្មណ៍ដោយមានប្រភពឯកសារស្រាវជ្រាវសំបូរបែបឆ្លើយតបយ៉ាងល្អទៅនឹងតម្រូវការសិក្សានិងស្រាវជ្រាវទាំងនិស្សិតនិងសាស្ត្រាចារ្យ។