ព័ត៌មានជម្រើសនិស្សិត​ ២០២១

វីដេអូ

អង្គភាពចំណុះ

គណនីអ្នកអាន

125982
ថ្ងៃនេះថ្ងៃនេះ144
សប្តាហ៍នេះសប្តាហ៍នេះ485
ខែនេះខែនេះ2602
ចំ​នួន​ភ្ញៀវ​ចូល​អាន 3

WURI Ranking ២០២០ ទើប​ប្រ​កាស​សាកលវិទ្យាល័យ​ត្រាវិញ​(TVU)ជា​សាកលវិទ្យាល័យ​តែ​មួយ​គត់​នៅ​វៀត​ណាម​​ជាប់​ចំណាត់​ថ្នាក់​ ៨៦ ក្នុងចំណោម​ ១០០​ នៃ​​ WURI Ranking ២០២០ (The World’s Universities with Real Impact)សាកលវិទ្យាល័យ​មាន​ឥទ្ធពល​និង​រួម​ចំណែក​យ៉ាង​សកម្ម​សម្រាប់​សង្គម។IMG 0108

 

គណៈកម្មការ​រៀប​ចំ​សន្និសីទ​លើក​ទី២​នៃ​សហព័ន្ធ​សាកលវិទ្យាល័យ​ Hanseatic League បាន​សម្រេច​បង្កើត​ប្រ​ព័ន្ធ​ចំណាត់​ថ្នាក់​សាកលវិទ្យាល័យដែល​​មាន​ឈ្មោះ​ថា«សាកលវិទ្យាល័យ​ពិភព​លោក​ដែល​មាន​ឥទ្ធពល​ពិត​ប្រា​កដ»​និង​វាយ​តម្លៃ​នៃ​ការ​ចូល​រួម​ជាក់​ស្តែងចំពោះ​​សង្គម។

WURI Ranking កំណត់​វិធីសាស្រ្តនវានុវត្ត​និងច្នៃប្រឌិតថ្មីរបស់សាកលវិទ្យាល័យក្នុងការស្រាវជ្រាវនិងការអប់រំដោយផ្តោតលើមុខជំនាញជាក់លាក់៖

សហការ ចូលរួមជាមួយអាជីវកម្ម ជាជាងផ្តោតលើការរាប់​អត្ថបទ​ស្រាវជ្រាវ​និង​របៀប​ធ្វើ​បទ​បង្ហាញ​បែបប្រពៃណី។

គុណតម្លៃនៃភាពជាសហគ្រិននិងការច្នៃប្រឌិតជាជាងវិធីប្រពៃណីនៃការរាប់ចំនួនមនុស្សដែលមានការងារធ្វើ។

ទំនួលខុសត្រូវសង្គមជាជាងផ្តោតលើចំណេះដឹងនិងជំនាញសម្រាប់តែការវាយតម្លៃ​ភាពជោគជ័យតែផ្ទៃ​លើ។

កម្មវិធីសហប្រតិបត្តិការសម្រាប់និស្សិតរវាងសាកល​វិទ្យាល័យ​ក្នុងនិងក្រៅប្រទេស​ជាជាងដំណើរ​ការ​តែ​ឯក​ឯង។

នៅឆ្នាំ ២០២០ មានសាកលវិទ្យាល័យ​ចំនួន ២៦៥ នៅលើពិភពលោកដូចជាសហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី អង់គ្លេស កូរ៉េ ហូឡង់... បានចូលរួមក្នុងចំណាត់ថ្នាក់ WURI Ranking ដែលមានវិស័យ​មួយឬច្រើនខាង​លើ។ សាកលវិទ្យាល័យត្រាវិញស្ថិតនៅលំដាប់កំពូលទាំង ១០០ ចំណាត់ថ្នាក់ទី ៨៦/២៦៥ និងទី ២៤ ក្នុងចំណោម ៥០ អំពីតម្លៃនៃសហគ្រិនភាព​និងផ្លាស់​ប្តូរ​នវានុវត្តន៍។

 

 

 

 

TRƯỜNG ĐẠI HỌC TRÀ VINH
KHOA NGÔN NGỮ VĂN HÓA - NGHỆ THUẬT- KHMER NAM BỘ
Số 126 Nguyễn Thiện Thành, khóm 4, phường 5, TP.Trà Vinh
Điện thoại: (+84).294.3855246
Số nội bộ: 240; Email: vpkkhmer@tvu.edu.vn