នាថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២០ សាកលវិទ្យាល័យត្រាវិញបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូគណៈនៃនាយកដ្ឋានបណ្តុះបណ្តាលនិងបំប៉នមន្ត្រីថ្នាក់មជ្ឈិមដឹកនាំដោយអគ្គនាយករង ត្រឹង ទ្រុង វិញ។ កិច្ចជំនួបភាគីទាំងពីរបានពិភាក្សាជុំវិញបញ្ហាបណ្តុះបណ្តាលនិងបំប៉នភាសាបរទេសសម្រាប់មន្ត្រីក្រោមគម្រោង ១៦៥ នៃគណៈកម្មាធិការមជ្ឈិមបក្ស។
សាស្រ្តាចារ្យបណ្ឌិតលោក ផាម ទៀត ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានថ្លែងអំណរគុណចំពោះលោក ត្រឹង ទ្រុង វិញ ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញ។ លោកក៏បានឧទ្ទេសនាមខ្លះៗអំពីកម្មវិធីបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យជាពិសេសលើវិស័យភាសា-វប្បធម៌និងវិចិត្រសិល្បៈខ្មែរណាមបូ ដែលបានបណ្តុះបណ្តាលនៅសាកលវិទ្យាល័យត្រាវិញ។
តំណាងរបស់គណៈប្រតិភូ លោក ត្រឹង ទ្រុង វិញ ក៏បានលើកឡើងកម្មវិធីសិក្សាបំប៉នភាសាបរទេសសម្រាប់មន្ត្រីគម្រោង ១៦៥។ លោកមានប្រសាសន៍ថា «កម្មវិធីបណ្តុះបណ្តាលភាសារខ្មែរជាទូទៅមានរយៈពេល ៨ ខែ (បណ្តុះបណ្តាលក្នុងប្រទេស ៥ ខែនិងក្រៅប្រទេស ៣ ខែ) ហើយបង្រៀនដោយគ្រូនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ រាល់ការចំណាយលើការស្នាក់នៅនិងការរៀនសូត្ររបស់មន្រ្តីទាំងអស់ត្រូវបានចំណាយដោយរដ្ឋ។»
លោកបន្ថែមថានាពេលខាងមុខនេះកម្មវិធីនឹងបើកវគ្គបណ្តុះបណ្តាលនៅខេត្ត ក្វាង នីញ (មានចំនួនបេក្ខសិស្ស ២០-៣០ នាក់)។ លោកសង្ឃឹមថាសាកលវិទ្យាល័យត្រាវិញនឹងមានមន្រ្តីយ៉ាងហោចណាស់ពីរនាក់ចូលរួម។
ក្នុងនាមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ សាស្ត្រាចារ្យបណ្ឌិត ផាម ទៀត ខាញ់ បានផ្ញើជូនវចនានុក្រមវៀត-ខ្មែរ និងខ្មែរ-វៀត ដែលចងក្រងដោយសាកលវិទ្យាល័យត្រាវិញនិងត្រួតពិនិត្យដាក់ឱ្យប្រើប្រាស់ដោយក្រុមប្រឹក្សានៃក្រសួងអប់រំនិងបណ្តុះបណ្តាល។ ។
ក្នុងអំឡុងទស្សនកិច្ចនេះ គណៈប្រតិភូបានទៅទស្សនាមហាវិទ្យាល័យភាសាខ្មែរ - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូនិងអង្គភាពមួយចំនួនទៀតនៃសាកលវិទ្យាល័យត្រាវិញ។
Newer news items:
- កម្មវិសិក្សាចំនួន៣ទៀតរបស់សាកលវិទ្យាល័យត្រាវិញត្រូវបានបណ្ដាញសាកលវិទ្យាល័យអាស៊ាន(AUN) ទទួលស្គាល់ជាប់លំដាប់ថ្នាក់អន្តរជាតិអំពីគុណភាពបណ្តុះបណ្ដាល - 08/11/2021 07:30
- បទពិសោធន៍ក្លាយជានិស្សិតរបស់ប្អូនៗសិស្សវិទ្យាល័យ - 08/07/2020 03:27
- សាកលវិទ្យាល័យត្រាវិញជាប់ចំណាត់ថ្នាក់១០០ នៃ WURI Ranking ២០២០ - 08/07/2020 02:33