ព័ត៌មានជម្រើសនិស្សិត​ ២០២១

វីដេអូ

អង្គភាពចំណុះ

គណនីអ្នកអាន

128689
ថ្ងៃនេះថ្ងៃនេះ34
សប្តាហ៍នេះសប្តាហ៍នេះ57
ខែនេះខែនេះ2249
ចំ​នួន​ភ្ញៀវ​ចូល​អាន 2

(TVU) - ថ្ងៃទី ២៤.៦.២០២០ មហាវិទ្យាល័យ​វិស្វកម្ម​និង​បច្ចេកវិទ្យា​ចំ​ណុះ​សាកលវិទ្យាល័យត្រាវិញបាន​រៀប​ចំសិក្ខាសាលា​វិទ្យាសាស្ត្រដែល​មាន​ប្រធានបទ «បញ្ហាស្រាវជ្រាវអំពី​វិទ្យាសាស្ត្រ​ បច្ចេកទេស» 

tvu khoa ktcn-1536x1024

ចូលរួមនិងថ្លែងសុន្ទរកថាបើកអង្គ​ប្រជុំ សាស្ត្រាចារ្យ​បណ្ឌិត ង្វៀន មិញ ហ្វា សាកលវិទ្យាធិការរងនៃសាកល​វិទ្យាល័យ​ត្រាវិញ​បានមានប្រសាសន៍ថា៖ «សិក្ខាសាលានេះជាវេទិកាសម្រាប់អ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ្យ​ និងនិស្សិត ដើម្បី​ផ្សារភ្ជាប់ទំនាក់ទំនងនិង​ចែករំលែកនូវ​​បញ្ហា​កំពុង​កើត​មាន​​និង​បន្ត​ស្រាវជ្រាវ​ ​ឈាន​ទៅ​​សហការ បង្កើត​ និង​អភិវឌ្ឍក្រុម​ស្រាវជ្រាវ​ជំ​នាញ ពិពិធ​ភាពកាន់តែខ្លាំងក្លា។ សិក្ខាសាលានេះទាក់ទាញអត្ថបទចូលរួមជាច្រើននិងមានការរៀបចំល្អប្រសើរពីការ​រៀប​ចំរហូតដល់គុណភាពអត្ថបទ។ ក្នុងឆ្នាំខាងមុខនេះវាចាំបាច់ត្រូវអភិវឌ្ឍន៍និងពង្រីកទំហំសិក្ខាសាលាថ្នាក់តំបន់និងសិក្ខាសាលាថ្នាក់ជាតិជាបណ្តើរៗ។»

សិក្ខាសាលានេះបានទាក់ទាញអ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងនិស្សិតមកពីក្នុងនិងក្រៅខេត្តចំនួន ៦០ នាក់ចូលរួម។ មានអត្ថបទ​ចំនួន ៣០ ដែលបានជ្រើសរើសក្នុង​ចំ​ណោម​អត្ថបទ​ជាង ៤០ ទៅ​លើវិស័យ​ទាំង៤​​ រួមមានព័ត៌មាន​វិទ្យា សំណង់ អគ្គិសនី - អេឡិចត្រូនិច និងវិស្វកម្មមេកានិក។

សាស្ត្រាចារ្យបណ្ឌិត ង្វៀន ថៃ សឺន ប្រធានគណៈកម្មការ​រៀបចំសិក្ខា​សាលា​​មានប្រសាសន៍ថា៖ «សិក្ខាសាលា RET គឺជាវេទិកាប្រចាំឆ្នាំដើម្បីឱ្យអ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និស្សិត​ចែករំលែកការងារស្រាវជ្រាវ។ សិក្ខាសាលានេះត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់តាំងពីការត្រួត​ពិនិត្យ កែ​សំរួលនិង​រៀប​រៀង​អត្ថបទ។ ខ្លឹម​សារ​នៃ​អត្ថបទពេញលេញនឹង​បានចុះ​ផ្សព្វផ្សាយ​នៅលើកម្រង​អត្ថបទ​សិក្ខា​សាលា​ដែល​មាន​លេខ ISBN។»

នៅចុងបញ្ចប់នៃសិក្ខាសាលាអ្នកស្រាវជ្រាវសាស្ត្រាចារ្យនិងនិស្សិតទទួលបានចំណេះដឹងថ្មី​ ពង្រីកចក្ខុវិស័យ​ និងទិសដៅស្រាវជ្រាវក៏ដូចបង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​សហការគ្នាក្នុងការស្រាវជ្រាវនាពេលអនាគត។ ។

TRƯỜNG ĐẠI HỌC TRÀ VINH
KHOA NGÔN NGỮ VĂN HÓA - NGHỆ THUẬT- KHMER NAM BỘ
Số 126 Nguyễn Thiện Thành, khóm 4, phường 5, TP.Trà Vinh
Điện thoại: (+84).294.3855246
Số nội bộ: 240; Email: vpkkhmer@tvu.edu.vn