ព័ត៌មានជម្រើសនិស្សិត​ ២០២១

វីដេអូ

អង្គភាពចំណុះ

គណនីអ្នកអាន

126201
ថ្ងៃនេះថ្ងៃនេះ201
សប្តាហ៍នេះសប្តាហ៍នេះ704
ខែនេះខែនេះ2821
ចំ​នួន​ភ្ញៀវ​ចូល​អាន 2

ល្ងាច​ថ្ងៃ​ទី ៤ ខែមិថុនា សាកលវិទ្យាល័យ​ត្រាវិញ​ទទួលស្វាគមន៍​​សិស្ស​មក​ពី​​បណ្តា​​វិទ្យាល័យ​នៅ​ចំណុះ​ខេត្ត​ត្រាវិញ​និង​​ខេត្ត​ជិត​ខាង​មួយ​ចំ​នួន​មក​ទស្សនា​និង​សាក់​ល្បង​ក្លាយ​ខ្លួន​ជា​និស្សិត។​

image002

នៅ​ទី​នេះ ​សិស្សានុសិស្ស​ត្រូវ​បាន​ចែក​ជា​ក្រុម​ៗ​ដើម្បី​ទស្សនា​ទៅ​តាម​មហាវិទ្យាល័យនីមួយៗ ក្នុង​គោល​បំណង​ឧទ្ទេសនាម​និង​ណែនាំ​​ប្អូនៗឱ្យ​​មាន​ការ​យល់ត្រូវ​និង​​ឃើញ​ជាក់​ស្តែង​នូវ​សកម្មភាព​សិក្សា​ចំពោះ​គ្រឹះ​ស្ថាន​សិក្សា​ដែល​មាន​ពណ៌​បៃ​តង​ ប្រ​កប​ដោយ​ពហុ​វិស័យ​ដែល​​មាន​ឯកទេស​ចំ​នួន​៦​​ជាប់​ចំណាត់​ថ្នាក់​​ស្តង់​ដារ​ខ្នាត់​តំបន់​និង​អន្តរជាតិ។

មគ្គុទេស​ជា​និស្សិត​ស្ម័គ្រចិត្រ​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ បាន​ជួយ​ដល់​ប្អូនៗ​សិស្ស​សាលា​ឃើញ​ពិត​និងសោយ​អារម្មណ៍​ពិត​នូវ​សម្ភារៈ​ឧបទ្ទេស​ក្នុង​ការ​សិក្សាស្រាវជ្រាវ​ ប្រព័ន្ធ​បណ្តុះ​បណ្តាល​គ្រប់​មុខ​ជំ​នាញ​ កម្មវិធី​សិក្សា​អន្តរជាតិ​ក៏​ដូច​រាល់​សកម្មភាព​លត់​ដំ​បំណិន​ដល់​និស្សិត។

នៅ​មហាវិទ្យាល័យ​វិស្វកម្ម​និង​បច្ចេកវិទ្យា ប្អូនៗ​បានចូល​ទៅ​ជិត​ឃើញ​​ផ្ទាល់​​នូវ​សម្ភារៈ​ទំនើប​សម្រាប់​សិក្សា​នៅ​គ្រប់​មុខជំនាញ​នៃ​វិស័យ​បច្ចេកវិទ្យា។ នៅ​បន្ទប់​ពិសោធន៍​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​-ឱសថ មហាវិទ្យាល័យ​កែសម្ផស្ស (ធ្មេញ - ថ្គាម - មុខ)​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប គំរូ​សំណាក​សម្រាប់​អនុវត្ត​ឆ្លើយ​តប​ល្អ​នូវ​តម្រូវ​ការ​បណ្តុះ​បណ្តាល​ប្រ​កប​ដោយ​ស្តង់​ដារ​ខ្ពស់។

ទី​លាន​មហាវិទ្យាល័យ​គ្រប់​គ្រង​រដ្ឋនិងការិយាល័យរដ្ឋបាល​ មានសភាពអ៊ូអរដោយ​មានការប្រកួតប្រជែងផ្នែកព័ត៌មានវិទ្យាការិយាល័យរវាងសិស្ស​និងនិស្សិត សាស្រ្តាចារ្យនិងសាស្ត្រាចារ្យ។ រង្វាន់គឺជាអំណោយដែល​មាន​សារៈសំខាន់ជំ​នួយ​ស្មារតី។

ចំពោះ​មហាវិទ្យាល័យ​សេដ្ឋកិច្ច​និង​ច្បាប់​ ប្អូនៗ​មាន​ពេល​សាក់​ល្បង​នៅ​បន្ទប់​គេណនេយ្យ​អនុវត្ត​ និង​សាលក្រមសប្បនិម្មិត​ដើម្បី​ឱ្យ​ប្អូនៗ​មាន​សញ្ញាណ​យល់​ដឹង​អំពី​​អាជីព​នៅ​ថ្ងៃ​អនាគត។

ជាពិសេស​នៅ​មហាវិទ្យាល័យ​កសិកម្ម​-ជលវប្បកម្ម​ ប្អូនៗ​បាន​ទស្សនានូវ​​បច្ចេកវិទ្យា​ផលិត​ក្រោយ​ប្រមូល​ផល​ អនុវត្ត​បច្ចេកវិទ្យា​បង្កាត់​ពូជ​ដូងខ្ទិះ - ផលិត​ផល​ប្រ​ចាំ​តំបន់​របស់​ត្រាវិញ។ មហាវិទ្យាល័យ​វប្បធម៌-វិចិត្រ​-សិល្បៈ​ខ្មែរ​ណាម​បូ​ ក៏ទាក់​ទាញ​ប្អូនៗ​មក​ចាប់​អារម្មណ៍​អំពី​​តម្លៃ​វប្បធម៌​ប្រពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។

ក្នុង​ដំណើរទស្សនា​សាកលវិទ្យាល័យ​ត្រាវិញ​ ចំ​ណុច​ដែលគួរអោយចាប់អារម្មណ៍មួយគឺអន្តេវាសិកដ្ឋាន​និស្សិតដែលធំទូលាយ មានបន្ទប់ស្នាក់នៅចំនួន ៤៣០០ ដើម្បីបំពេញតម្រូវ​ការសិក្សារបស់និស្សិត។ មជ្ឍមណ្ឌលសិក្សាទំនើបមានបន្ទប់​ធំទូលាយគួរឱ្យចាប់អារម្មណ៍ដោយមានប្រភព​ឯក​សារ​ស្រាវជ្រាវ​សំបូរបែបឆ្លើយតបយ៉ាងល្អទៅនឹងតម្រូវការសិក្សានិងស្រាវជ្រាវទាំងនិស្សិតនិងសាស្ត្រាចារ្យ។

TRƯỜNG ĐẠI HỌC TRÀ VINH
KHOA NGÔN NGỮ VĂN HÓA - NGHỆ THUẬT- KHMER NAM BỘ
Số 126 Nguyễn Thiện Thành, khóm 4, phường 5, TP.Trà Vinh
Điện thoại: (+84).294.3855246
Số nội bộ: 240; Email: vpkkhmer@tvu.edu.vn